អត្ថប្រយោជន៍នៃផ្លែផាសិន ចំពោះសុខភាព និង សម្រស់



ផ្លែផាសិននេះមានវីតាមីនច្រើន ទឹកវា មានក្លិនប្រអូបឈ្ងុយ បំភាយក្លិនចេក ក្រូច ម្នាស់ និងផ្លែឈើជាច្រើនទៀត ទើបត្រូវបានគេហៅថា “ស្តេចទឹកផ្លែឈើ”។ ផ្លែផាសិននេះ ផ្តល់អត្ថប្រយោជន៍ជាច្រើនដូចជា:
បំបាត់ការឈឺបំពង់ក៖ អាចហៅបានថាជាថ្នាំ ដែលជួយបំបាត់អាការះក្អក បញ្ចុះកម្តៅ និងការឈឺចុកចាប់។
ធ្វើអោយក្រពះរំលាយអាហារបានល្អ៖ ជួយកំចាត់មេរោគ និងសំអាតក្រពះ។ វីតាមីនដែលនៅក្នុងផ្លែផាសិន អាចជំរុញអោយបញ្ចេញចោល និងសំអាតសារធាតុជាប់ស្អិតដែលមាននៅក្នុងពោះវៀនតូច ប៉ុន្តែមិនមានផលប៉ះពាល់អ្វីដល់ជញ្ជាំងពោះវៀនតូចទេ ហើយថែមទាំងអាចការពារអ្នកពីការដុះសាច់ថែមទៀតផង។
ជួយឲ្យសម្ពាធឈាមថយចុះ៖ ផ្លែផាសិនសំបូរទៅដោយប្រូតេអ៊ីន និងជួយកាត់បន្ថយជាតិខ្លាញ់និងសម្ពាធឈាម សាកសមសម្រាប់អ្នកដែលមានសម្ពាធឈាមខ្ពស់បរិភោគវា។ ចំពោះការបញ្ចុះសម្ពាធបេះដូងមានប្រយោជន៍ដែលបង្ហាញឲ្យឃើញច្បាស់តែម្តង។
ជួយនារីឲ្យមានសម្រស់ក្មេងជាងវ័យ៖ ផ្លែឈើនេះជួយបង្កើតគ្រាប់ឈាម ស្ករក្រហមអាចជួយប៉ូវឈាមពីរមុខនេះរួមតែមួយមានអត្ថប្រយោជន៍ខ្ពស់ ពេលដែលនារីពិសារភេសជ្ជះ នេះធ្វើឲ្យមានសុខភាពល្អដោយគ្រាន់តែប្រើទឹកស្អាត ដាំឲ្យក្តៅរួចដាក់ផ្លែផាសិនចូល ហើយបង់ស្ករក្រហមទៅតាមចំណង់ចំណូលចិត្ត។
ជួយបន្សាបស្រា៖  ផាសិន ចេក ទឹកដោះគោ អាចជួយបន្សាបស្រាដោយគ្រាន់តែដាក់ផ្លែផាសិន ចេក និងទឹកដោះគោចូលក្នុងម៉ាស៊ីនទឹកក្រឡុកជាការស្រេចចំពោះអ្នកដែលចូលចិត្តផឹកស្រា អាចជួយឲស្វាងស្រាបានភ្លាមៗ។
ធ្វើអោយមានរាងស្អាត៖ អាចបន្ថែមចំណង់ក្រពះ កាត់បន្ថយជាតិក្តៅដែលចូលរួមហើយអាចជួយស្រូបកាឡូរី ញុំារយៈពេលយូរអាចជួយផ្លាស់ប្តូរការស្រូប វីតាមីនរបស់សារពាង្គកាយ បន្ថយជាតិខ្លាញ់ ប្រែទៅជារាងកាយដែលមានសុខភាពល្អ និងស្រស់ស្អាត៕
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment