ផ្លែត្របែកគឺសម្បូរទៅដោយវីតាមីន
B និងC ដែលមានប្រយោជន៍សម្រាប់សុខភាពស្បែក និងសក់របស់អ្នក។
ហើយមិនត្រឹមតែប៉ុណ្នោះ វាអាចអាចធ្វើឱ្យស្បែករបស់អ្នក ទន់រលោង
ព្រមទាំងអាចលប់បំបាត់ស្នាមជ្រីវជ្រួញនៅកន្ទុយភ្នែក ហើយលើសពីនេះទៅទៀត
វាក៏អាចកាត់បន្ថយការករកើតមុនបានផងដែរ។
ប្រសិនបើអ្នកចង់ឱ្យស្បែករបស់អ្នកមើលទៅឃើញថាក្មេងជាងវ័យ
អ្នកអាចអនុវត្តន៍នូវវិធីមួយនេះបាន
ដោយយកផ្លែត្របែកទុំមកធ្វើជាម៉ាសធម្មជាតិ។
គ្រឿងផ្សំ៖
- ផ្លែត្របែកទុំ ១ផ្លែ
- ម្សៅទឹកដោះគោ ២ស្លាបព្រាកាហ្វេ
- អំបិលកន្លះស្លាព្រាកាហ្វេ(សំរាប់ស្បែកមុខមានជាតិខ្លាញ់)
របៀបធ្វើ៖
ពុះផ្លែត្របែកជា២
បន្ទាប់មកយកគ្រាប់ត្របែកចេញអោយអស់
ហើយយកសាច់ត្របែកដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក
រួចធ្វើការកិនបំបែកវាឱ្យម៉ត់។ ក្រោយពីបំបែកវាឱ្យម៉ត់រួចមក
សូមបន្ថែមម្សៅទឹកដោះគោច្របល់វាឱ្យសព្វម្ដងទៀត
អ្នកក៏អាចបន្ថែមអំបិលបានផងដែរ(សំរាប់ស្បែកមុខមានជាតិខ្លាញ់)។
ធ្វើការលាងសម្អាតមុខរបស់អ្នកឱ្យបានស្អាត
បន្ទាប់មកយកល្បាយផ្លែត្របែកនោះ
មកលាបលើផ្ទៃមុខរបស់អ្នកជាចលនារង្វង់ៗ ទុករយះពេល១០នាទី
រួចលាងសម្អាតមុខរបស់អ្នកជាមួយទឹកធម្មតា៕
0 comments:
Post a Comment