សារៈប្រយោជន៏របស់ផ្លែល្ហុងចំពោះសុខភាព




ផ្លែល្ហុងគឺបានផ្តល់នូវសារៈប្រយោជន៏យ៉ាងច្រើនចំពោះសុខភាពដែលក្នុងនោះវាបានជួយ ប្រយុទ្ធប្រឆាំងនឹងជម្ងឺមហារីកហើយនិង ជួយអោយប្រព័ន្ធរំលាយអាហារធ្វើការបានល្អប្រសើរជាងមុន, ជួយកាត់បន្ថយការរលាក និងជួយកាត់បន្ថយស្បែកគ្រើមៗ បានទៀតផង ដោយសារតែវាផ្ទុកនូវអង់ស៊ីមម្យ៉ាងដែលគេអោយឈ្មោះថា Papain។លើសពីនេះទៅទៀតវាបានជួយអោយប្រព័ន្ធភាពស៊ាំរបស់រាងកាយយើងមានសមត្ថភាព ល្អជាងមុនផងដែរ។ នៅក្នុងផ្លែល្ហុងក៏មានអង់ស៊ីមួយទៀត ដែលមានឈ្មោះថា Chymopapain ។ អង់ស៊ីមទាំងពីរនេះវាជួយឱ្យរាងកាយរបស់យើងអាចស្រូបយកប្រូតេអ៊ីនបានល្អប្រសើរជាងមុន។ ចំណែកឯអង់ស៊ីម Proteolytic បំផ្លាញស្រោមរបស់មេរោគមួយចំនួនដូចជា ៖ មេរោគដែលធ្វើអោយសាច់ដុះ,មេរោគផ្សិត និងពពួកផ្សិតជាច្រើនផ្សេងទៀតផងដែរ។ នៅពេលដែលស្រោមរបស់មេរោគទាំងនេះត្រូវបានបំផ្លាញហើយនោះ អ្នកនឹងអាចព្យាបាលជម្ងឺខាងលើនេះឆាប់ជាជាងធម្មតា។តើអ្នកដឹងទេថាពណ៌របស់ល្ហុងទុំគឺវាកើតឡើងដោយសារវត្តមាននៃសារធាតុម្យ៉ាងដែលគេហៅថា Carotenoids។ ដែលក្នុងនោះដែរ រួមបញ្ចូលទាំងសារធាតុ Beta-carotene និង សារធាតុ Lycopene។ហើយសារធាតុទាំងពីរនេះអាចជួយប្រឆាំងទៅនឹងអុកស៊ីតកម្មដែលអាចជួយ ការពារជំងឺមហារីក។ ផ្លែល្ហុងសម្បូរទៅដោយសារធាតុចិញ្ចឹម, សារធាតុប្រឆាំងអុកស៊ីតកម្ម, carotenoids, វីតាមីន C, E និង A និងសារជាតិ flavonoids ។ ពួកគេមានផ្ទុកវីតាមីន B, ទឹកអាស៊ីតហ្វូលិក, និងអាស៊ីត Pantothenic, ប៉ូតាស្យូមនិងម៉ាញេស្យូម។ ទាំងអស់នេះលើកកម្ពស់សុខភាពសរសៃឈាមបេះដូងនិងជួយការពារប្រឆាំងនឹងជំងឺមហារីក។ ផ្លែល្ហុងគឺសម្បូរទៅដោយជាតិកាកសរសៃ។ដែលអាចបន្ថយកម្រិតកូឡេស្តេរ៉ុលអាក្រក់ ចេញពីរាងកាយរបស់យើងកាកសរសៃនេះដែរវាអាចចងភ្ជាប់ជាតិពុលដែល បង្កមហារីកក្នុងពោះវៀនធំ អោយចេញពីរាងកាយរបស់យើងអោយអស់ ហើយនិងជួយសង្រួលដល់ការរំលាយអាហារផងដែរ។ហើយចំណែកឯគ្រាប់របស់វា ក៏មានប្រយោជន៏ដែរ។ វា(គ្រាប់ល្ហុង)មានរសជាតិរាងជូរហើយនិងហិរបន្តិច ជាហេតុធ្វើអោយអ្នកពិបាកញ៉ាំ តែបើសិនជាអ្នកអាចទ្រាំបាននោះវានឹងអាច ជួយការពារប្រឆាំងនឹងជំងឺខ្សោយតម្រងនោម ។ហើយពួកគេបានជួយសម្រួលដល់ការយកចេញ នៃប៉ារ៉ាស៊ីតពោះវៀនផែមទៀតផង។ ដូចនេះយ៉ាងហោចណាស់អ្នកគួរតែព្យាយាមបរិភោគល្ហុងអោយបានមួយដងក្នុងមួយសប្តាហ៏។ ហើយចំពោះការញ៉ាំគ្រាប់របស់វាវិញគឺជាលើកដំបូងអ្នកអាចញ៉ាំគ្រាប់របស់វាពីមួយគ្រាប់ទៅ ពីរគ្រាប់ក្នុងមួយថ្ងៃបានហើយព្រោះថានៅពេលដែលអ្នកញ៉ាំវាច្រើនពេកក្នុងពេលតែមួយ វានឹងធ្វើអោយអ្នកញ៉ាំអាហារគ្មានរសជាតិ ហើយនិងប៉ះពាល់ទៅដល់ ប្រព័ន្ធរំលាយអាហារផងដែរ៕ ប្រភព៖ បរទេស
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment