ស្លាបមាន់បំពងទឹកអំពិលទុំ

គ្រឿងផ្សំ
- ស្លាបមាន់
- ទឹកអំពិលទុំ
- ខ្ទឹមស ចិញ្ច្រាំ
- ម្សៅស៊ុប ស្ករត្នោត ទឹកប្រេងខ្ចង
- ម្សៅឆា ( លាយជាមួយទឹកបន្តិច កូរអោយសព្វ )
- គល់ខ្ទឹម ហាន់ជាកង់តូចល្មម
- ម្ទេស ហាន់តូច ( តិចរឺច្រើនតាមការចូលចិត្ត )
វិធីធ្វើ
- យកស្លាបមាន់មកប្រលាក់ជាមួយម្សៅស៊ុបបន្តិច
- ដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ស្លាបមាន់ចូល បំពងអោយឆ្អិន រួចដួសទុកមួយអន្លើ
- ដាក់ប្រេងឆាចូលក្នុងខ្ទះសារជាថ្មី ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយបន្តិច បន្ទាប់មកដាក់ស្ករត្នោត ទឹកអំពិលទុំ ម្សៅស៊ុប ទឹកប្រេងខ្ចង និង បន្ថែមទឹកបន្តិច ហើយកូរអោយសព្វចូលជាតិ រួចភ្លក់មើលអោយល្មមតានការចូលចិត្ត ( រស់ជាតិជូរផ្អែម )
- រួចដាក់គល់ខ្ទឹម ម្ទេស និង ម្សៅឆាចូល កូរអោយសព្វ ទើបដាក់ស្លាប់មាន់ចូល រួចកូរត្រលប់ចុះត្រលប់ចុះឡើងអោយសព្វចូលជាតិជាមួយគ្រឿង ទុកអោយអោយពុះអោយចូលជាតិ រួចដួសចេញ ហើយជាការស្រេច ។

ប្រភព: មុខម្ហូបប្រចាំគ្រួសារ
Share on Google Plus

About IBM group3

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment